Thursday, July 7, 2011

ឆាតៅហ៊ូសណ្តែកបណ្តុះ (萌やし&豆腐炒め)

ឆាតៅហ៊ូសាច់ជ្រូកសណ្តែកបណ្តុះស្លឹកកញ្ឆាយ (萌やし&豆腐炒め)
នេះជាឆាតៅហ៊ូមួយដែលជនជាតិខ្មែរកាត់ចិននិយមបរិភោគក្នុងរដូវភ្លៀងធ្លាក់។ ម្ហូបនេះមានតៅហ៊ូ​ស្វិត(ភាសាសាមញ្ញថា តៅគ័រ) បំពង សណ្តែកបណ្តុះ ស្លឹកកញ្ឆាយ និងសាច់ជ្រូកលាយខ្លាញ់។ ម្ហូបនេះ​សម្បូរទៅដោយប្រូតេអ៊ីនខ្ពស់ ព្រោះតៅហ៊ូ ផលិតពីសណ្តែកសៀង ដែលជាធញ្ញជាតិមួយ​សម្បូរជាតិប្រូតេអ៊ីន និងសាច់ជ្រូក ក៏សម្បូរជាតិប្រូតេអ៊ីនដែរ។ សម្រាប់អ្នកដែលអស់កម្លាំង ពេល​ពិសារម្ហូបនេះរួច ធ្វើអោយរាងកាយមានកម្លាំងឡើងវិញជាធម្មតា។

វិធីធ្វើ៖
១, ដំបូងបំពងតៅគ័រទុកជាមុនសិន
២, ឆាសាច់លាយជាមួយគ្រឿងអំបិល ស្ករ ម្រេច ទៅតាមរសមាត់របស់អ្នក
៣, ឆាតៅគ័រដែលបានបំពង ជាមួយនឹងសាច់ដែលបានឆានោះអោយចូលជាតិគ្នា
៤, ចុងបញ្ចប់ដាក់ស្លឹកកញ្ឆាយចូល មួយស្របក់ រូចដួសដាក់ចានជាការស្រេច។

No comments:

Post a Comment