ទឹកត្រីផ្អែមជាមួយត្រីរ៉ស់ |
លើកនេះខ្ញុំសូមលើកយក ម្ហូបមួយមុខដែលសម្បូរទៅដោយបន្លែ ហើយងាយស្រួលធ្វើ មកបង្ហាញ។ ម្ហូបនេះមានឈ្មោះថា ទឹកត្រីផ្អែម។ ទឹកត្រីផ្អែមនេះ គេច្រើនប្រើសាច់ជ្រូក និងសាច់ត្រី។ ក្នុងនេះដែលខ្ញុំសូមនិយាយតែទឹកត្រីផ្អែមដែលធ្វើជាមួយសាច់ត្រីតែប៉ុណ្ណោះ។ ដំបូងយកត្រីទៅចំហុយក្នុងឆ្នាំងដោយដាក់គ្រឿងដូចជា មើមខ្ទឹមស ស្លឹកក្រូចសើច អំបិលបន្តិច ស្ករបន្តិច ប៊ីចេងបន្តិច។ បន្ទាប់មកបន្លែដែលត្រូវញ៉ាំជាមួយ មានដូចជា សណ្តែកបណ្តុះ សាឡាត់ ត្រសក់ និងជី(ជីក្រហម ជីអង្កាម ជីពងទាកូនជាដើម ទៅតាមចំណូល)។ លាងបន្លែទាំងនេះអោយស្អាត ហើយយកក្លាសសេទុក។ បន្ទាប់មកទៀត រៀបចំធ្វើទឹកត្រីផ្អែម ដោយដំបូង ត្រូវបុកសណ្តែកដី អោយបែកតូចៗសិន(តែមិនត្រូវអោយម៉ត់ទេ)។ បន្ទាប់មក យកសណ្តែកដែលបុកហើយនោះ លាយជាមួយទឹកត្រីបន្តិច ដាក់ស្ករបន្តិចចូល ហាន់ម្ទេសដាក់ ចាក់ទឹកក្តៅចូលបន្តិច ច្របាច់ក្រូចឆ្មារអោយជូរបន្តិច។ ធ្វើដូចនេះទៅតាមរសមាត់របស់អ្នក។ ជាចុងបញ្ចប់យកត្រីដែលចំហុយរួចដាក់លើតុ យកបន្លែដែលក្លាសសេចេញ និងយកទឹកត្រីផ្អែមដែលលាយហើយមកញ៉ាំជាការសេ្រច។ អ្នកខ្លះគេញ៉ាំជាមួយណែមមូល ឯអ្នកខ្លះគេញ៉ាំជាមួយបាយ។ សូមសាកល្បងមើល!!
No comments:
Post a Comment