ខ្យងស្ងោរ(蒸したカタツムリ) |
ប្រជាកសិករខ្មែរភាគច្រើនកំពុងនាំគ្នារៀបចំភ្ជួររាស់ដីស្រែចំការយ៉ាងសស្រាក់សស្រាំ។ ក្មេងៗដែលរស់នៅឯជនបទមួយចំនួន ក្រៅពីការសិក្សារៀនសូត្រនៅសាលាឬវត្តអារាម បបួលគ្នារើសក្តាមខ្យងនៅតាមវាលស្រែដែលគេទើបនឹងភ្ជួរ យកទៅលាងទឹកអោយស្អាតហើយដាក់លក់នៅតាមទីផ្សារក្បែរៗភូមិដើម្បីរកកម្រៃខ្លះជួយម៉ែឪ។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះបងស្រីរបស់ខ្ញុំបានទិញខ្យងទាំងនោះនៅក្នុងផ្សារយកមកចំហុយញ៉ាំ។ ពិតជាឆ្ងាញ់ណាស់! ពេលញ៉ាំរបស់បែបនេះ ខ្ញុំមានអារម្មណ៍ថា បានញ៉ាំរបស់ដែលល្អហើយ ថែមទាំងបានជួយដល់អ្នកដែលមានជីវភាពលំបាកទៀត។
No comments:
Post a Comment