Sunday, July 3, 2011

ភ្លាសាច់គោ(生牛肉&野菜サラダ)

ភ្លាសាច់គោ(生牛肉&野菜サラダ)
នេះជាម្ហូបមួយដែលសម្បូរទៅដោយប្រូតេអ៊ីនខ្ពស់។ ជួយផ្តល់នូវថាមពលដល់រាងកាយបានយ៉ាងច្រើន។ ជាពិសេសអ្នកដែលធ្វើការប្រើប្រាស់កម្លាំងខ្លាំង។ របៀបធ្វើភ្លានេះងាយស្រួលទេ។ ដំបូងគឺយើងត្រុវទិញ​សាច់​គោណាស់ដែលផុយងាយស្រួលញ៉ាំដូចជាសាច់ច្រឡកជាដើម។ យកសាច់គោហាន់អោយស្តើងៗរួចក្លាសសេ​ក្នុងទូទឹកកកទុក។ រៀបចំបន្លែ(ម្ទេសប្លោក ការ៉ុត ស្ពៃក្តោប ជីអង្កាម ជីរណា ជីក្រហម)។ បន្ទាប់មក បុកសណ្តែក​ដីតិចៗ មិនអោយម៉ត់ខ្លាំង រួចយកទៅរោយពីលើបន្លែនោះ។ បន្ទាប់មកទៀតយកសាច់ដែលហាន់ហើយនោះ​ មកដាក់ចូលលាយច្របល់ចូលគ្នា រហូតដល់ចូលជាតិគ្នាសព្វហើយ ទើបច្របាច់ក្រូចឆ្មារចូលអោយមានរសជាតិ​ជូរល្មមនឹងមាត់របស់អ្នក។ (អំបិល ស្ករ ប៊ីចេង គឺលាយទៅតាមមាត់របស់អ្នកហូប)។ ពេលលាយហើយ យក​ក្លាសសេប្រហែលជា១០នាទីសិន នៅពេលញ៉ាំនឹងមានអារម្មណ៍ថា ឆ្ងាញ់ជាងធ្វើភ្លាមញ៉ាំភ្លាម។ សូមសាកល្បង!

1 comment:

  1. ប៉ុន្មានថ្ងៃនេះ នៅប្រទេសជប៉ុន ការញ៉ាំសាច់គោឆៅត្រូវបានហាមឃាត់ ដោយសារតែ​មានអ្នកស្លាប់ដោយសារហូបសាច់គោឆៅ ព្រោះនៅក្នុងសាច់គោនោះមានវីរុស ដែលគេ​កំពុងតែសិក្សាស្រាវជ្រាវ។ ដូច្នេះអ្នកដែលទៅលេងប្រទេសជប៉ុនក្នុងកំឡុងពេលរដូវក្តៅ​នេះ សូមហូបតែរបស់ណាដែលឆ្អិនទើបល្អ។

    ReplyDelete