カンボジアの麺類。たくさんの野菜と一緒に食べる料理でございます。
Sunday, December 4, 2011
បុកកាពិ
ម្ហូបនេះអ្នកស្រុកដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃឧស្សាហ៍ហូបណាស់ ព្រោះវាមានប្រភពមកពីប្រទេសថៃ។ វាមានរសជាតិហឹលបន្តិច ប៉ុន្តែជូរជ្រះធ្វើអោយយើងញ៉ាំបាយបានច្រើន។ ប្រសិនបើមានអារម្មណ៍ថា មិនចង់ញ៉ាំអ្វីនោះ សាកញ៉ាំម្ហូបនេះមើល ក្រែងលអាចធ្វើអោយអ្នកមានអារម្មណ៍ចង់ញ៉ាំវិញ។
ឆាបន្លែគ្រប់មុខ
ក្នុង១សប្តាហ៍អ្នកគួរញ៉ាំបន្លែអោយបានច្រើនយ៉ាង
ហោចណាស់ក៏១ដងដែរ។ រាងកាយរបស់យើងមិន
មែនត្រូវការតែសាច់១មុខនោះទេ។ សូមញ៉ាំបន្លែ!
ល្ហុងខ្មែរ
នេះជាប្រភេទល្ហុងល័ក្ខណ៍ដែលមានរសជាតិផ្អែមមុត
ជាងល្ហុងណាៗទាំងអស់
ល្ហុងជាផ្លែឈើមួយជួយសម្រួលដល់ពោះវៀនរបស់យើង
ឆាក្តៅសាច់គោ
ជាប្រភេទម្ហូបដែលមានរសជាតិហឹលបន្តិច ប៉ុន្តែឆ្ងាញ់ព្រោះមានគ្រឿងផ្សំច្រើន។ សម្រាប់អ្នកធ្វើការអស់កម្លាំងច្រើនសូមអញ្ជើញពិសារម្ហូបនេះយ៉ាងហោចណាស់១ដងក្នុង១សប្តាហ៍។
Friday, October 14, 2011
ឆាខ្ញីសាច់ជ្រូក(豚肉生姜炒め)
ឆាខ្ញីសាច់ជ្រូក |
របៀបធ្វើ៖
១. យកខ្ញីដែលទិញពីផ្សារមកចិតសំបក ហើយហាន់វាជារាងស្តើងៗ
២. ហាន់សាច់ជ្រូកស្តើងៗ ដើម្បីងាយស្រួលឆាអោយឆាប់ផុយ
៣. ឆាសាច់ជ្រូកជាមួយគ្រឿងដែលបានផ្សំសម្រាប់ឆាទុកក្នុងចានមួយឡែកសិន
៤. បន្ទាប់មកយកខ្ញីបំពងជាមួយនឹងខ្លាញ់
៥. យកខ្ញីដែលបំពងហើយ ឆាច្របល់ចូលជាមួយនឹងសាច់ជ្រូក រួចដួសដាក់ចាន
៦. ហាន់ស្លឹកខ្ទឹមអោយល្អិត ដាក់រោយពីលើឆាខ្ញីសាច់ជ្រូកដែលបានដួសដាក់ក្នុងចាន៕
Tuesday, July 26, 2011
មីស្រុះខ្មែរ(カンボジアラーメン)
មីស្រុះខ្មែរ(カンボジアラーメン) |
Wednesday, July 13, 2011
ញាំគ្រឿងក្នុងជ្រូកជាមួយក្រអៅឈូក(豚内臓&蓮根サラダ)
Thursday, July 7, 2011
ឆាតៅហ៊ូសណ្តែកបណ្តុះ (萌やし&豆腐炒め)
ឆាតៅហ៊ូសាច់ជ្រូកសណ្តែកបណ្តុះស្លឹកកញ្ឆាយ (萌やし&豆腐炒め) |
វិធីធ្វើ៖
១, ដំបូងបំពងតៅគ័រទុកជាមុនសិន
២, ឆាសាច់លាយជាមួយគ្រឿងអំបិល ស្ករ ម្រេច ទៅតាមរសមាត់របស់អ្នក
៣, ឆាតៅគ័រដែលបានបំពង ជាមួយនឹងសាច់ដែលបានឆានោះអោយចូលជាតិគ្នា
៤, ចុងបញ្ចប់ដាក់ស្លឹកកញ្ឆាយចូល មួយស្របក់ រូចដួសដាក់ចានជាការស្រេច។
Sunday, July 3, 2011
ភ្លាសាច់គោ(生牛肉&野菜サラダ)
ភ្លាសាច់គោ(生牛肉&野菜サラダ) |
Friday, July 1, 2011
ទឹកត្រីផ្អែម(蒸し川魚)
ទឹកត្រីផ្អែមជាមួយត្រីរ៉ស់ |
លើកនេះខ្ញុំសូមលើកយក ម្ហូបមួយមុខដែលសម្បូរទៅដោយបន្លែ ហើយងាយស្រួលធ្វើ មកបង្ហាញ។ ម្ហូបនេះមានឈ្មោះថា ទឹកត្រីផ្អែម។ ទឹកត្រីផ្អែមនេះ គេច្រើនប្រើសាច់ជ្រូក និងសាច់ត្រី។ ក្នុងនេះដែលខ្ញុំសូមនិយាយតែទឹកត្រីផ្អែមដែលធ្វើជាមួយសាច់ត្រីតែប៉ុណ្ណោះ។ ដំបូងយកត្រីទៅចំហុយក្នុងឆ្នាំងដោយដាក់គ្រឿងដូចជា មើមខ្ទឹមស ស្លឹកក្រូចសើច អំបិលបន្តិច ស្ករបន្តិច ប៊ីចេងបន្តិច។ បន្ទាប់មកបន្លែដែលត្រូវញ៉ាំជាមួយ មានដូចជា សណ្តែកបណ្តុះ សាឡាត់ ត្រសក់ និងជី(ជីក្រហម ជីអង្កាម ជីពងទាកូនជាដើម ទៅតាមចំណូល)។ លាងបន្លែទាំងនេះអោយស្អាត ហើយយកក្លាសសេទុក។ បន្ទាប់មកទៀត រៀបចំធ្វើទឹកត្រីផ្អែម ដោយដំបូង ត្រូវបុកសណ្តែកដី អោយបែកតូចៗសិន(តែមិនត្រូវអោយម៉ត់ទេ)។ បន្ទាប់មក យកសណ្តែកដែលបុកហើយនោះ លាយជាមួយទឹកត្រីបន្តិច ដាក់ស្ករបន្តិចចូល ហាន់ម្ទេសដាក់ ចាក់ទឹកក្តៅចូលបន្តិច ច្របាច់ក្រូចឆ្មារអោយជូរបន្តិច។ ធ្វើដូចនេះទៅតាមរសមាត់របស់អ្នក។ ជាចុងបញ្ចប់យកត្រីដែលចំហុយរួចដាក់លើតុ យកបន្លែដែលក្លាសសេចេញ និងយកទឹកត្រីផ្អែមដែលលាយហើយមកញ៉ាំជាការសេ្រច។ អ្នកខ្លះគេញ៉ាំជាមួយណែមមូល ឯអ្នកខ្លះគេញ៉ាំជាមួយបាយ។ សូមសាកល្បងមើល!!
Wednesday, June 29, 2011
ស្ងោរកូនស្ពៃហាង(ឬស្ពៃខៀវ)
ស្ងោរស្ពៃហាង(ឬស្ពៃខៀវ) |
ជនជាតិខ្មែរជាពិសេសខ្មែរកាត់ចិនចូលចិត្តហុតទឹកស្ងោរស្ពៃណាស់បន្ទាប់ពីបាយរួច។ ការហុតទឹកស្ងោរស្ពៃនេះវាធ្វើអោយខ្លួនរបស់យើងមានភាពត្រជាក់មានសុខភាពល្អនិងថែមទាំងជួយបន្ទន់លាមករបស់យើងថែមទៀតផង។សម្រាប់អ្នកដែលអង្គុយធ្វើការងារយូរគួរតែពិសារស្ងោរស្ពៃបែបនេះអោយបានរាល់ថ្ងៃក្រោយពេលបាយហើយ។
តាមចំណេះដឹងដែលបានរៀនពីគ្រូពេទ្យខ្ញុំសូមណែនាំខ្លះៗអំពីគុណប្រយោជន៍របស់ស្ពៃមួយចំនួន៖
១. ស្ពៃហាង(ឬស្ពៃខៀវ) មិនត្រឹមតែជួយបន្ទន់លាមកប៉ុណ្ណោះទេ ថែមទាំងសម្បូរទៅដោយជាតិកាល់ស្យូមច្រើនជាងស្ពៃផ្សេងទៀតផង។
២. ស្ពៃចង្កឹះ(ឬស្ពៃថៃស៊ីម) ជាបន្លែមួយដែលសម្បូរទៅដោយសារធាតុសសៃ។ ដូច្នេះ វាជួយបន្ទន់លាមកបានល្អជាងស្ពៃផ្សេងៗទៀត។
Monday, June 27, 2011
ម្ហូបខ្មែរ (ស្ងោរជ្រក់សាច់គោក្រៅឆ្នាំង)
នៅក្នុងរដូវភ្លៀងជនជាតិខ្មែរឧស្សាហ៍ហូបម្ហូបណាដែល
មានរស់ជាតិហឹរ ប្រៃ និងក្តៅ ដើម្បីកម្តៅខ្លួន និងធ្វើអោយ
មានកម្លាំងធ្វើការងារច្រើន។
ក្នុងនេះដែរខ្ញុំសូមលើកយកម្ហូបមួយមុខមកបង្ហាញគឺ ស្ងោរជ្រក់សាច់គោក្រៅឆ្នាំង។
វិធីធ្វើ៖
១. ហាន់សាច់គោស្តើងៗ រួចយកដាក់ក្លាសសេ
២. ដាំទឹកក្តៅ
៣. ហាន់ត្រសក់ ជីអាណា ម្ទេសដាក់ក្នុងចាន
៤. ពេលទឹកពុះ យកសាច់គោដាក់ចូលក្នុងចាននោះ ហើយដាក់អំបិល ស្ករ ប៊ីចេង តាមរសមាត់របស់អ្នកញ៉ាំ
៥. លើកដាក់តុញ៉ាំជាការស្រេច៕
សូមរីករាយ!!
មានរស់ជាតិហឹរ ប្រៃ និងក្តៅ ដើម្បីកម្តៅខ្លួន និងធ្វើអោយ
មានកម្លាំងធ្វើការងារច្រើន។
ក្នុងនេះដែរខ្ញុំសូមលើកយកម្ហូបមួយមុខមកបង្ហាញគឺ ស្ងោរជ្រក់សាច់គោក្រៅឆ្នាំង។
វិធីធ្វើ៖
១. ហាន់សាច់គោស្តើងៗ រួចយកដាក់ក្លាសសេ
២. ដាំទឹកក្តៅ
៣. ហាន់ត្រសក់ ជីអាណា ម្ទេសដាក់ក្នុងចាន
៤. ពេលទឹកពុះ យកសាច់គោដាក់ចូលក្នុងចាននោះ ហើយដាក់អំបិល ស្ករ ប៊ីចេង តាមរសមាត់របស់អ្នកញ៉ាំ
៥. លើកដាក់តុញ៉ាំជាការស្រេច៕
សូមរីករាយ!!
Thursday, June 16, 2011
រដូវភ្លៀងធ្លាក់(雨季)
រដូវភ្លៀងធ្លាក់បានមកដល់ហើយ!
ខ្យងស្ងោរ(蒸したカタツムリ) |
ប្រជាកសិករខ្មែរភាគច្រើនកំពុងនាំគ្នារៀបចំភ្ជួររាស់ដីស្រែចំការយ៉ាងសស្រាក់សស្រាំ។ ក្មេងៗដែលរស់នៅឯជនបទមួយចំនួន ក្រៅពីការសិក្សារៀនសូត្រនៅសាលាឬវត្តអារាម បបួលគ្នារើសក្តាមខ្យងនៅតាមវាលស្រែដែលគេទើបនឹងភ្ជួរ យកទៅលាងទឹកអោយស្អាតហើយដាក់លក់នៅតាមទីផ្សារក្បែរៗភូមិដើម្បីរកកម្រៃខ្លះជួយម៉ែឪ។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះបងស្រីរបស់ខ្ញុំបានទិញខ្យងទាំងនោះនៅក្នុងផ្សារយកមកចំហុយញ៉ាំ។ ពិតជាឆ្ងាញ់ណាស់! ពេលញ៉ាំរបស់បែបនេះ ខ្ញុំមានអារម្មណ៍ថា បានញ៉ាំរបស់ដែលល្អហើយ ថែមទាំងបានជួយដល់អ្នកដែលមានជីវភាពលំបាកទៀត។
Subscribe to:
Posts (Atom)