|
សម្លប្រហើរដាក់កំពឹស |
ជាសម្លមួយប្រភេទដែលប្រជាជនខ្មែរនិយមបរិភោគក្នុងរដូវវស្សា (រដូវមួយដែលសម្បូរទៅដោយបន្លែស្រស់ៗ និងត្រីសាច់ច្រើន)។ សម្លនេះគេញ៉ាំវាក្តៅៗ។
វិធីស្ល៖
១. បុកគ្រឿង (ខ្ទឹមស រមៀត ខ្ជាយ)
២. លីងគ្រឿងជាមួយប្រេងល្ងបន្តិច
៣. ដាក់សាច់ត្រីចូល
៤. ចាក់ទឹកតាមអ្វីដែលស្ល
៥. ទឹកពុះ ធ្វើអោយត្រីឆ្អិនហើយ សូមដាក់បន្លែ (បន្លែដែលយើងចូលចិត្តញ៉ាំអ្វីក៏បានដែរ)
៦. បន្ទាប់ពីដាក់បន្លែ សូមចាំរហូតដល់ទឹកពុះជាការស្រេច។