Friday, October 14, 2011

ឆាខ្ញីសាច់ជ្រូក(豚肉生姜炒め)

ឆាខ្ញីសាច់ជ្រូក
នេះជាម្ហូបដែលជនជាតិខ្មែរឧស្សាហហូបនារដូវភ្លៀងធ្លាក់ ដើម្បីជួយកម្តៅខ្លួនប្រាណរបស់ពួកគេ។ ម្យ៉ាងទៀតដោយសារខ្ញីជារុក្ខជាតិថ្នាំបុរាណខ្មែរក្នុងការជួយការពារ និងព្យាបាលជម្ងឺផ្តាសាយ នៅក្នុងរដូវវស្សា ប្រជាជនខ្មែរតែងតែញ៉ាំវាដើម្បីការពារជម្ងឺដង្កាត់ផង។

របៀបធ្វើ៖
១. យកខ្ញីដែលទិញពីផ្សារមកចិតសំបក ហើយហាន់វាជារាងស្តើងៗ
២. ហាន់សាច់ជ្រូកស្តើងៗ ដើម្បីងាយស្រួលឆាអោយឆាប់ផុយ​
៣. ឆាសាច់ជ្រូកជាមួយគ្រឿងដែលបានផ្សំសម្រាប់ឆាទុកក្នុងចានមួយឡែកសិន
៤. បន្ទាប់មកយកខ្ញីបំពងជាមួយនឹងខ្លាញ់
៥. យកខ្ញីដែលបំពងហើយ ឆាច្របល់ចូលជាមួយនឹងសាច់ជ្រូក រួចដួសដាក់ចាន
៦. ហាន់ស្លឹកខ្ទឹមអោយល្អិត ដាក់រោយពីលើឆាខ្ញីសាច់ជ្រូកដែលបានដួសដាក់ក្នុងចាន៕