Wednesday, June 29, 2011

ស្ងោរកូនស្ពៃហាង(ឬស្ពៃខៀវ)

ស្ងោរស្ពៃហាង(ឬស្ពៃខៀវ)
ជនជាតិខ្មែរជាពិសេសខ្មែរកាត់ចិនចូលចិត្តហុតទឹកស្ងោរស្ពៃណាស់បន្ទាប់ពីបាយរួច។ ការហុតទឹកស្ងោរ​ស្ពៃនេះវាធ្វើអោយខ្លួនរបស់យើងមានភាពត្រជាក់មានសុខ​ភាពល្អនិងថែមទាំងជួយបន្ទន់លាមករបស់យើងថែម​ទៀតផង។សម្រាប់អ្នកដែលអង្គុយធ្វើការងារយូរគួរតែ​ពិសារស្ងោរស្ពៃបែបនេះអោយបានរាល់ថ្ងៃក្រោយពេល​បាយហើយ។


តាមចំណេះដឹងដែលបានរៀនពីគ្រូពេទ្យខ្ញុំសូមណែនាំ​ខ្លះៗអំពីគុណប្រយោជន៍របស់ស្ពៃមួយចំនួន៖

១. ស្ពៃហាង(ឬស្ពៃខៀវ) មិនត្រឹមតែជួយបន្ទន់លាមក​ប៉ុណ្ណោះទេ ថែមទាំងសម្បូរទៅដោយជាតិកាល់ស្យូម​ច្រើនជាងស្ពៃផ្សេងទៀតផង។

២. ស្ពៃចង្កឹះ(ឬស្ពៃថៃស៊ីម) ជាបន្លែមួយដែលសម្បូរទៅដោយសារធាតុសសៃ។ ដូច្នេះ វាជួយបន្ទន់លាមកបាន​ល្អ​ជាងស្ពៃផ្សេងៗទៀត។

Monday, June 27, 2011

ម្ហូបខ្មែរ (ស្ងោរជ្រក់សាច់គោក្រៅឆ្នាំង)

នៅក្នុងរដូវភ្លៀងជនជាតិខ្មែរឧស្សាហ៍ហូបម្ហូបណាដែល
មានរស់ជាតិហឹរ ប្រៃ និងក្តៅ ដើម្បីកម្តៅខ្លួន និងធ្វើអោយ
មានកម្លាំងធ្វើការងារច្រើន។

ក្នុងនេះដែរខ្ញុំសូមលើកយកម្ហូបមួយមុខមកបង្ហាញគឺ ស្ងោរជ្រក់សាច់គោក្រៅឆ្នាំង។

វិធីធ្វើ៖
១. ហាន់សាច់គោស្តើងៗ រួចយកដាក់ក្លាសសេ
២. ដាំទឹកក្តៅ
៣. ហាន់ត្រសក់ ជីអាណា ម្ទេសដាក់ក្នុងចាន
៤. ពេលទឹកពុះ យកសាច់គោដាក់ចូលក្នុងចាននោះ ហើយដាក់អំបិល ស្ករ ប៊ីចេង តាមរសមាត់របស់អ្នកញ៉ាំ
៥.​ លើកដាក់តុញ៉ាំជាការស្រេច៕

សូមរីករាយ!!

Thursday, June 16, 2011

រដូវភ្លៀងធ្លាក់(雨季)

​​​             រដូវភ្លៀងធ្លាក់បានមកដល់ហើយ!

ខ្យងស្ងោរ(蒸したカタツムリ)

ប្រជាកសិករខ្មែរភាគច្រើនកំពុងនាំគ្នារៀបចំភ្ជួររាស់ដីស្រែចំការយ៉ាងសស្រាក់សស្រាំ។ ក្មេងៗដែលរស់នៅឯជនបទមួយចំនួន ក្រៅពីការសិក្សារៀនសូត្រនៅសាលាឬវត្តអារាម បបួលគ្នារើសក្តាមខ្យងនៅតាមវាលស្រែដែលគេទើបនឹងភ្ជួរ យកទៅលាងទឹកអោយស្អាតហើយដាក់លក់នៅតាមទីផ្សារក្បែរៗភូមិដើម្បីរកកម្រៃខ្លះជួយម៉ែឪ។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះបងស្រីរបស់ខ្ញុំបានទិញខ្យងទាំងនោះនៅក្នុងផ្សារយកមកចំហុយញ៉ាំ។ ពិតជាឆ្ងាញ់ណាស់! ពេលញ៉ាំរបស់បែបនេះ ខ្ញុំមានអារម្មណ៍ថា បានញ៉ាំរបស់ដែលល្អហើយ ថែមទាំងបានជួយដល់អ្នកដែលមានជីវភាពលំបាកទៀត។