Thursday, July 25, 2013

បង្អែមផ្លែឈើគ្រប់មុខលាយជាមួយទឹកដោះគោស្រស់ និងដូងខ្ទិះបាត់ដំបង (ミックスフルーツ)




សម្រាប់អ្នកដែលធ្វើការនឿយហត់ខួរក្បាលគួរតែហូបផ្លែឈើអោយបានច្រើនដើម្បីជួយសម្រួលដល់ខួរក្បាលរបស់យើង។ ការហូបផ្លែឈើទាំងនេះធ្វើអោយយើងសម្រានលក់ស្រួលបានយូរ និងរក្សាប្រព័ន្ធការពាររាងកាយបានល្អ។ វាក៏មានគុណប្រយោជន៍ជាច្រើនផ្សេងទៀតដែរ ដូចជាជំនួយស្បែក សំបកវាជួយដល់ពោះវៀនជាដើម។

អាហារពេលរដូវវស្សា​(雨季の食べ物)

西瓜、小さい魚、丸い茄子、ほかの野菜

នៅក្នុងរដូវវស្សា មុននឹងភ្លៀងអាកាសធាតុតែងតែក្តៅស្អុះស្អាប់។ ការបរិភោគឪឡឹកជាទម្លាប់មួយក្នុងរដូវនេះ។ ចំណែកឯការបរិភោគអាហារបែបផ្អាប់ដូចជាប្រហុក កប់ជាដើម ក៏ជាការពេញនិយមមួយផងដែររបស់ប្រជាពលរដ្ឋកម្ពុជា។ ការបរិភោគអាហារដែលសម្បូរបន្លែបែបនេះ ធ្វើអោយយើងមិនធាត់ ហើយមានសុខភាពល្អទៀតផង។

សម្លប្រហើរដាក់កំពឹស

សម្លប្រហើរដាក់កំពឹស

ជាសម្លមួយប្រភេទដែលប្រជាជនខ្មែរនិយមបរិភោគក្នុងរដូវវស្សា (រដូវមួយដែលសម្បូរទៅដោយបន្លែស្រស់ៗ និងត្រីសាច់ច្រើន)។ សម្លនេះគេញ៉ាំវាក្តៅៗ។

វិធីស្ល៖

១. បុកគ្រឿង (ខ្ទឹមស រមៀត ខ្ជាយ)

២. លីងគ្រឿងជាមួយប្រេងល្ងបន្តិច

៣. ដាក់សាច់ត្រីចូល

៤. ចាក់ទឹកតាមអ្វីដែលស្ល

៥. ទឹកពុះ ធ្វើអោយត្រីឆ្អិនហើយ សូមដាក់បន្លែ (បន្លែដែលយើងចូលចិត្តញ៉ាំអ្វីក៏បានដែរ)

៦. បន្ទាប់ពីដាក់បន្លែ សូមចាំរហូតដល់ទឹកពុះជាការស្រេច។

បង្អែមល្ពៅ


គ្រាប់ល្ពៅ



ល្ពៅជាផ្លែឈើម្យ៉ាងដែលប្រជាជនខ្មែរតែងតែយកមកធ្វើម្ហូបកកូរ ប្រហើរ និងបង្អែមឬនំចំណីផ្សេងៗ។ នៅក្នុងសតវត្សទី១៦ ផ្លែល្ពៅដ៏ច្រើនរបស់ប្រទេសកម្ពុជាត្រូវបាននាំចេញតាមរយៈកប៉ាល់ជនជាតិប៉ទុយហ្គាល់ទៅកាន់ប្រទេសជប៉ុន។ ហើយតាំងពីពេលនោះមក ប្រទេសជប៉ុនហៅពាក្យផ្លែល្ពៅនេះថា "កាបូឆា" カボチャ ។

Wednesday, July 24, 2013

បង្គាចំហុយទឹកដូងខ្ចី (ココナツジュースで蒸したえび)

បង្គាចំហុយ
 
 
ជាអាហារមួយប្រភេទដែលសម្បូរទៅដោយជាតិកាល់ស្យូម។

កាហ្វេ និងនំគូឆាយ (コーヒーと韮饅頭)

កាហ្វេខ្មៅមិនដាក់ស្ករ

វាមានប្រសិទ្ធភាពជួយដល់អ្នកសិក្សាទាំងឡាយកុំអោយងងុយគេង


 
នំគូឆាយ ជានំមួយដែលមានស្នូលស្លឹកគូឆាយនៅខាងក្នុង
 
ហើយគេយកវាទៅចៀនឬបំពងខ្លាញ់។
 
វាជាអាហារសម្រន់មួយរបស់ប្រជាពលរដ្ឋកម្ពុជា។
 
にらまんじゅう ---> カンボジアの一つのファストフード